Virgil van Dijk ក្លាយជាកីឡាករមានប្រាក់ខែខ្ពស់ជាងគេក្នុងប្រវត្តិសាស្រ្ត Liverpool ក្រោយបន្តកុងត្រា៥ឆ្នាំ
ខ្សែការពារកណ្តាល Virgil van Dijk ត្រូវបានគេរាយការណ៍មកថាបានបដិសេធសំណើររបស់ក្រុមចាយលុយធំនៅបារាំង Paris Saint-Germain ដោយសម្រេចបន្តកុងត្រាថ្មីរយៈ៥ឆ្នាំជាបន្តទៀតជាមួយនឹង Liverpool។
កុងត្រាថ្មីនឹងធ្វើឱ្យសមាជិកក្រុមមច្ចុរាជទឹកក្រូចហូឡង់ខាងលើក្លាយជាកីឡាករមានប្រាក់ខែខ្ពស់ជាងគេក្នុងប្រវត្តិសាស្រ្ត Liverpool តែម្តងពោលគឺចំនួន២សែន២ម៉ឺនផោនក្នុងសប្តាហ៍ ឬក៏១ឆ្នាំ៥៧លានផោន ខណៈសព្វថ្ងៃរូបគេទទួលបាន១សែន៨ម៉ឺនផោនក្នុង១សប្តាហ៍ពីក្រុមហង្សក្រហមលើកុងត្រាចាស់របស់ខ្លួន។
គួរឱ្យដឹងថា Virgil van Dijk បានផ្លាស់ពី Southampton មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០១៨ ដោយចុះកុងត្រាដល់ឆ្នាំ២០២៤/២៥ ក្នុងតម្លៃខ្លួនឯតទគ្គកម្ម៧៥លានផោន។