UEFA សម្រេចឲ្យ Spurs ចាញ់ Rennes ដោយស្វ័យប្រវត្តិ
ទីបំផុតសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានសម្រេចឲ្យ Tottenham Hotspur ចាញ់ Rennes ដោយស្វ័យប្រវត្តិ ០ទល់នឹង៣ ក្នុងការប្រកួត UEFA Europa Conference League។
ការសម្រេចនេះបន្ទាប់ពីក្រុមរហស្សនាមមាន់ខ្នាយមាសបោះបង់ការប្រកួត UEFA Europa Conference League ដែលត្រូវបានពន្យារនៅថ្ងៃទី០៩ ខែធ្នូ ពាក់ព័ន្ធនឹងការរាលដាលកូវីដ១៩។
កីឡាករ៨នាក់ និងក្រុមការងារ៥នាក់បានតេស្ដវិជ្ជមានកូវីដ១៩។ Spurs បានស្នើពន្យារពេល តែ UEFA មិនព្រម ហើយថ្ងៃចន្ទ ទី២០ ខែធ្នូ នេះក៏មានសេចក្ដីប្រកាសពីការសម្រេចចិត្តដូចខាងលើតែម្ដង។
ដូច្នេះមានន័យថា ក្រុមលោក Antonio Conte បានធ្លាក់ចេញពី Conference League ហើយ ព្រោះមានតែ៧ពិន្ទុ នៅលេខ៣ ខណៈក្រុមលេខ២ Vitesse មាន១០ពិន្ទុ និង Rennes នៅកំពូលតារាងមាន១៤ពិន្ទុ៕