ដំណឹងស្តីពីការដោះដូរកីឡាករបាល់ទាត់នៅទ្វីបអឺរ៉ុបនាអំឡុងពេលទីផ្សារបើកជាលើកទី២
(BC-99)
+ Man Utd ត្រូវបានផ្តល់ដំណឹងមកថាកំពុងទាក់ទងបានកីឡាករវ័យរបស់ Ajax Donny va de Beek ក្នុងតម្លៃ ៥៩.៥លានផោន។ គេជឿថាក្លិបនឹងប្រកាសជាផ្លូវការនៅដើមសប្តាហ៍ក្រោយនេះ។
+ Inter Milan បានកាត់បន្ថយចំណាយទិញកីឡាករដោយបានបង្វែរទៅតាមទិញកីឡាករចាស់ៗ ក្នុងនោះពួកគេបានចរចារទិញយកកីឡាករបារាំង Oliver Giroud ក្នុងតម្លៃ ៣.៥លានផោន ពីក្រុមតោខៀវ Chelsea។
+ Westham United តាមរយៈអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក David Moyes បាននឹងកំពុងតែទាក់ទងយកអតីតកីឡាករ Everton និង Manchester United Marouene Fellaini មកចូលរួមក្រុមដែលខ្លួនកំពូងតែដឹកនាំ។
+ Arsenal ត្រូវបានអ្នកដឹកនាំរបស់ខ្លួនគឺលោក Mikel Arteta ចេញមកបកស្រាយថាក្រុមកាំភ្លើងធំនឹងរក្សា Xhaka អោយនៅដដែល។ នាពេលថ្មីៗនេះមានដំណឹងថាលោក Arteta ក៏កំពុងតែចាប់អារម្មណ៍ចំពោះកីឡាករ FC Barcelona Umtiti ផងដែរ។
+ ភ្នាក់ងាររបស់កីឡាករ Christian Eriksen បានធ្វើដំណើរទៅកាន់ប្រទេស អ៊ីតាលី ដើម្បីទៅជួបចរចារជាមួយក្លិប Inter Milan ដើម្បីស្វែងរកដំណោះស្រាយក្នុងការផ្លាស់ប្តូរកីឡាកររបស់មាន់ខ្នាយមាស Tottenham Hot Spur រូបនេះយកមកកាន់ទីក្រុង Milan។
+ FC Barcelona បានចូលរួមប្រជែងជាមួយហង្សក្រហម Liverpool និងមេឃខៀវ Manchester City នៅក្នុងការប្រជែងយកកីឡាករ Adama Traore របស់ក្លិប Wolverhampton Wanderer ។