ទីបំផុតជើងឯកកម្ពុជាសង្វៀនគុនខ្មែរបានទៅលើ រិទ្ធអៃយ៉ារ៉ា
ជំនួបកាត់សេចក្តីលើកទី២ដណ្តើមជើងឯកកម្ពុជាសង្វៀនគុនខ្មែរបានទៅលើកីឡាករថៃ រិទ្ធអៃយ៉ារ៉ា បន្ទាប់ពីបានយកឈ្នះកីឡាករគុនខ្មែរ សេក គឹមរួន ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃសៅរ៍ ទី ១១ ខែ មករា ឆ្នាំ ២០២០ នេះ នាសង្វៀន CBS ។
ការតស៊ូជាមួយគ្នាពេញ៥ទឹកយ៉ាងស្វឹតស្វាញនិងកក្រើកពេញសង្វៀនលទ្ធផលពីចៅក្រមទាំង៥រូបបានផ្តល់អោយកីឡាករថៃ រិទ្ធយ៉ារ៉ា ឈ្នះលើកីឡាករគុនខ្មែរដោយពិន្ទុឯកច្ឆ័ន្ត តែម្តង ។ គួរំលឹកថា នេះជាលើកទី២សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីលើកទី១កីឡាករថៃបានថែមលើ សេក គឹមរួច ហើយគណៈកម្មាធិការបានសម្រេចមិនអោយមានអ្នកឈ្នះនិងអ្នកចាញ់ ហើយអោយប្រកួតលើកទី២នៅថ្ងៃនេះវិញតែម្តង។
ក្រោយឈ្នះជើងឯកនេះ រិទ្ធអៃយ៉ារ៉ា នឹងឡើងទៅដណ្តើមខ្សែក្រវាត់ជាមួយកីឡាករគុនខ្មែរ ធន់ ចាន់តាក់ ដែលជាជើងឯកក្នុងក្រុមទី១ ៕