អេ ភូថង៖ អ្នកណាក៏ស្រលាញ់លុយ តែខ្ញុំស្រលាញ់កិត្តិយស និង សុខភាពរបស់កូនខ្ញុំជាង(មានវីដេអូ)
អតីតស្តេចប្រដាល់នៅស្រុកខ្មែរ អេ ភូថង បច្ចុប្បន្នជាគ្រូបង្ហាត់នៅសាលាគុន អេ ភូថងកីឡា បានរៀបរាប់អំពីសមត្ថភាពប្រកួត និង អនាគតកូនប្រុសរបស់លោកថា៖ សព្វថ្ងៃនេះ មេឃា ចាប់ផ្តើមមានឈ្មោះបោះសំលេងលើវិស័យគុនខ្មែរជាបណ្តើរៗតាមរយៈក្បាច់ពិសេសរបស់គេ គឺ កណ្តាប់ដៃ និង រន្ទះជើង កូនប្រុសម្នាក់នេះចាប់ផ្តើមចូលហ្វឹកហាត់តាំងពីអាយុ៨ ទៅ៩ ឆ្នាំមកម្លេះ ហើយកូនប្រុសរបស់ខ្ញុំម្នាក់នេះ ក៏ធ្លាប់បាននិយាយប្រាប់ខ្ញុំថា នៅថ្ងៃអនាគត រូបគេចង់មានឈ្មោះល្បីដូចខ្ញុំ ម្លោះហើយ ជារៀងរាល់ថ្ងៃ នៅពេលដែលខ្ញុំចាប់គូឲ្យគេប្រកួតបាន ខ្ញុំតែងតែតាមដានប្រវត្តិដៃគូរបស់គេឲ្យច្បាស់ ដើម្បីឲ្យកូនរបស់ខ្ញុំមានភាពងាយស្រួលប្រកួតពេលឡើងសង្វៀន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អេ ភូថង ក៏បាននិយាយបន្ថែមទៀតថា គាត់ចង់ឲ្យ មេឃា ប្រកួតមានឈ្មោះល្បីតែបន្តិចបន្តួចបានហើយ ដោយមិនចង់ឲ្យដើរតាមផ្លូវដូចគាត់ពីមុនមកទេ ដោយលោកបានបញ្ជាក់ថា ល្បីតិចគេនៅតាមរក តែបើល្បីខ្លាំងគេមិនមករកនោះទេ។ ពាក្យមួយឃ្លានេះ MSR ក៏មិនដឹងថា លោក អេ ភូថង ចង់មានន័យយ៉ាងម៉េចដែរ ដោយគាត់និយាយប្រាប់តែត្រឹមហ្នឹង ហើយចំពោះការឡើងប្រកួតនៅលើសង្វៀនទៀតសោត គឺគាត់មិនឲ្យ មេឃា ប្រកួតជាប់ៗគ្នារាល់សប្តាហ៍នោះទេ ពោលគឺក្នុង១ខែលោកឲ្យប្រកួតតែ១ដង រឺក៏២ដងតែប៉ុណ្ណោះ អ្នកណាក៏ស្រលាញ់លុយដែរ តែលោកស្រលាញ់កិត្តិយស និង សុខភាពកូនរបស់លោកជាង៕ មាន អេភូថង និយាយនៅខាងក្រោម..