
ផ្តួល កុសល ហើយ តាញ់ មករា ចង់ជួប សេរីវ៉ាន់ថង រឺ បូរ៉ា កម្មវិធីជើងឯកប៉ះគ្នាគោជល់
ក្រោយផ្តួល សេន កុសល ត្រឹមទឹកទី១ កាលពីម្សិលមិញ តាញ់ មករា បានបង្ហើបពីអារម្មណ៍ដែលអាចជួប ឈុត សេរីវ៉ាន់ថង រឺ ឃីម បូរ៉ា ក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមទី១ អ្នកតស៊ូគុនខ្មែរគោជល់ ជើងឯកប៉ះគ្នា រដូវកាលទី២ ។
កីឡាករជម្រើសជាតិរូបនេះ បានបញ្ជាក់ថា សម្រាប់វគ្គបន្ត វ៉ាន់ថង និង បូរ៉ា ខ្ញុំគិតថាមួយណាក៏បានដែរ ពីព្រោះសុទ្ធតែគូប្រកួតចាស់ ហើយធ្លាប់ចាញ់ដូចគ្នាក្នុងវគ្គសំខាន់ ។ មករា បន្តថាជួបនរណាក៏ពិបាកដែរ សម្រាប់អ្នកទាំងពីរ ដូចនេះមានតែត្រៀមខ្លួនអោយបានល្អសម្រាប់ ឱកាសប្រកួតកម្មវិធីធំនេះ ។
សូមបញ្ជាក់ថា សប្តាហ៍នេះ ឃីម បូរ៉ា នឹងត្រូវប៉ះជាមួយ ឈុត សេរីវ៉ាន់ថង ដើម្បីរកឈ្នះឡើងទៅជួប តាញ់ មករា ក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមទី១ នេះ ។
ជើងឯកក្រុមទី១ នឹងទទួលប្រាក់រង្វាន់ ១៥០០ ដុល្លារ នឹងឱកាសប្រកួតដណ្ដើមខ្សែក្រវាត់គោជល់ ជើងឯកប៉ះគ្នា ជាមួយជើងឯកក្រុមទី២ អមដោយប្រាក់រង្វាន់ ៥០០០ ដុល្លារ ៕