ការ៉ាតេជើងឯកថ្នាក់ជាតិ ២០២៣ មាន២៦សមាគម/ក្លិបចូលរួម
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៩២នាក់ មកពី ២៦សមាគម/ក្លិបទូទាំងប្រទេស ។ ចំពោះការប្រកួត មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០២៤។
ចំពោះក្លិបកីឡាការ៉ាតេ-ដូចំនួន ៥ បានបញ្ជូនកីឡាករ-កីឡាការិនីច្រើនជាងគេរួមមានក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាការ៉ាតេ-ដូ ហនុមាន និងក្លិបកីឡាការ៉ាតេ-ដូ មេគង្គ កម្ពុជា ។
ថ្លែងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានក្រើនរំឮកដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវយកឱកាសនេះ ដើម្បីបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដែលខំប្រឹងហ្វឹកហាត់កន្លងមក ដោយគោរពតាមបទបញ្ជា និងក្រមសីលធម៌កីឡា ក៏ដូចជាដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗផងដែរ៕