
រឿង សោភ័ណ្ឌ មានជំនឿចិត្ត១០០ភាគរយ សម្រាប់ការប្រកួត Kickboxing ជាមួយ៣នាក់នេះ
បន្ទាប់ពីប្រភពពីកីឡាករបានបង្ហើបថាខាងសហព័ន្ធគ្រោងនឹងរៀបអោយកីឡាករគុនខ្មែរ៤រូបប្រកួតគ្នាលក្ខណៈ Kickboxing ដើម្បីរកអ្នកខ្លាំងម្នាក់ក្នុងប្រភេទទម្ងន់របស់ពួកគេទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នាប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមក្នុងអំឡុងខែវិច្ឆកាខាងមុខនេះ ។ គុនខ្មែរដែលគ្រោងជ្រើសរើសក្នុងប្រភេទទម្ងន់៦៩ប្រកួតបែប Kickboxing រួមមាន រឿង សោភ័ណ្ឌ , ធឿន ធារ៉ា , ឡៅ ចន្ទ្រា និង នី សុភី ហើយពួកគេនឹងត្រូវបាន កោះហៅចូលជុំរុំហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេសជំនាញ Kickboxing នឹងអាចឈានទៅប្រកួតគ្នាដើម្បីរកនរណាម្នាក់ដែលធ្វើបានល្អបំផុតដើម្បីយកទៅប្រកួត នៅស៊ីហ្គេមដើម្បីនាំមេដាយជូនប្រទេសជាតិ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រឿង សោភ័ណ្ឌ ប្រកួតជាមួយ ម៉ា ណាវថង(Kun Khmer)
ជាមួយគ្នានេះផងដែរ ក្នុងចំណោមកីឡាករទាំង៤រូបដែលបានរៀបរាប់នៅខាងលើនោះ កីឡាករកណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ ធ្លាប់បាននិយាយលេងប្រាប់ MSR ថា៖ ក្នុងចំណោមគុនខ្មែរទាំងនោះ គឺរូបគេមានភាគរយខ្ពស់ជាងគេ។ ដោយ សោភ័ណ្ឌ បានបញ្ជាក់ថា ជាក់ស្តែង ធឿន ធារ៉ា ចេះតែកែង ឡៅ ចន្រ្ទា ចេះតែវ៉ៃគោះៗ ចូលអោបរឹតវ៉ៃកែង ទាត់មិនសូវធ្ងន់ រីឯ ឡុង សុភី កាន់តែមិនបាច់និយាយ ពោលចេះតែចូលចាប់វ៉ៃជង្គង់មួយមុខតែប៉ុណ្ណោះ ព្រោះថា Kickboxing គឺគេផ្តោតលើតែម៉ាត់ និង ទាត់ ជាគោល ក្រៅពីនោះគឺគេបិទទាំងអស់។ សរុបមក រឿង សោភ័ណ្ឌ បានបញ្ជាក់ចុងក្រោយថា បើពិតជា៣នាក់នេះមែន រូបគេសុំលេខ១ឲ្យហើយ ដោយជឿជាក់១០០ភាគរយ។ សូមបញ្ចាក់ថានេះត្រឹមជាគម្រោងក្នុងការរៀបចំតែប៉ុណ្ណោះ ខណៈការប្រកាសជាផ្លូវការណ៍មិនទាន់ចាប់ផ្តើមនៅឡើយទេ អ្វីៗអាចនឹងមួយខែទៅពីរខែ មុនចេញទៅប្រកួតទើបប្រកាសជាផ្លូវការណ៍ ៕

រឿង សោភ័ណ្ឌ