
Romelu Lukaku រកបានគ្រាប់បាល់ដំបូងអោយ Inter ក្រោយផ្ទេរពី Man Utd
(BC-99)
Lukaku រកបានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងអោយ Inter Milan យកជ័យជម្នះ ៤-០ លើ Lecce ប៉ុន្តែអ្នកគាំទ្រនៅតែមិនទាន់ជឿជាក់ចំពោះសមត្ថភាពរបស់គេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្របខណ្ឌកំពូលនៃការប្រកួតប្រជែងបាល់ទាត់អាជីពអ៊ីតាលី Serie A បានបោះជំហានផុតសប្តាហ៍ទី១របស់ខ្លួនហើយដោយបញ្ចប់ត្រឹមការប៉ះគ្នារវាងក្រុម Inter Milan ជាមួយក្រុម Lecce កាលពីយប់ម៉ិញ។ ការប្រកួតនៅ៤៥នាទីទីតំបូងក្រុមម្ចាស់ផ្ទះ Inter បានធ្វើការវាយលុកនិងកក់បានចំនួន២គ្រាប់មុនតាមរយៈកីឡាករ Brozovic នៅនាទីទី២១ និងកីឡាករ Sensi នៅនាទីទី២៤។
ចូលដល់តង់ទី២នាទីទី៦០ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកវ័យ ២៦ឆ្នាំ Romelu Lukaku ក៏បានស៊ុតបាល់ដែលឡងចេញពីអ្នកចាំទីបញ្ចូលក្នុងសំណាញ់បានយ៉ាងល្អ។ រីឯគ្រាប់ទី៤របស់ Inter គឺជាការស៊ុតនៅនាទីទី៨៤ដោយកីឡាករ Cadreva។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើទោះជា Lukaku រកបានគ្រាប់បាល់ដំបូងអោយ Inter Milan ក្នុងការបង្ហាញខ្លួនជាលើតំបូងរបស់គេនៅក្របខណ្ឌកំពូលនេះក៏ពិតមែន តែរូបគេហាក់ដូចជាមិនអាចទាក់ទាញទឹកចិត្តអ្នកគាំទ្ររបស់ក្លិបនេះនោះទេ។
លោក Conte អ្នកចាត់ការទូទៅរបស់ Inter Milan បាននិយាយទាក់ទងទៅនិង Lukaku ក្រោយពីចប់ការប្រកួតថា អតីតខ្សែប្រយុទ្ធរបស់ Manchester United រូបនេះត្រូវកាលពេលវេលាបន្ថែមទៀតដើម្បីអោយកាន់តែរីកដុះដាលបានល្អនៅក្នុងថ្នាលរបស់លោក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីទទួលជ័យជម្នះនេះរួចមក Inter Milan កំពុងតែឈរលើកំពូលតារាងជាបណ្តោះអាសន្នតាមរយៈការស៊ុតបាល់បញ្ចូលទីច្រើនជាងក្រុមឈ្នះដ៏ទៃ។