គុនខ្មែរស្ថិតក្នុងប្រភេទកីឡាមានសក្តានុពលនិងប្រជាប្រិយភាពខ្ពស់សម្រាប់ស៊ីហ្គេម ២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ របស់កម្ពុជា បានបង្ហាញពីតារាងកំណត់សហព័ន្ធកីឡាជាតិប្រចាំឆ្នាំ ២០២០ សម្រាប់ត្រៀមបញ្ចូលក្នុងកម្មវិធីប្រកួតកីឡា Sea Game លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងប្រភេទកីឡាគុនខ្មែរ ត្រូវបានចាត់ទុកជាកីឡាមានសក្តានុពល និងមានប្រជាប្រិយភាពខ្ពស់ រួមទាំងកីឡា ១៦ ប្រភេទផ្សេងទៀត ។
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ បានបែកចែកកីឡា ១៧ ប្រភេទជាកីឡាមានសក្តានុពល និងមានប្រជាប្រិយភាពខ្ពស់ ។ ប្រភេទកីឡាសក្តានុពលមធ្បមមានចំនួន ១៥ ប្រភេទកីឡា និង កីឡាប្រភេទ សក្តានុពលទាបមានចំនួន ១៣ ។
គុនខ្មែរ ជាប្រភេទកីឡាដែលកម្ពុជាសង្ឃឹមខ្ពស់ក្នុងការរកមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ ខណៈកម្ពុជាធ្លាប់បញ្ចូលកីឡាករគុនខ្មែរទៅចូលរួមស៊ីហ្គេមចំនួន២ដងរួចមកហើយ ក្នុងនោះនៅប្រទេសម៉ាឡេស៊ី កាលពីស៊ីហ្គេមឆ្នាំ ២០១៧ វិញ្ញាសាគុនខ្មែររកបានមេដាយចំនួន ៤គ្រឿង ក្នុងនោះ មាស១ ប្រាក់១ និងសំរិទ្ធចំនួន ២ ក្នុងចំណោមកីឡាករ៥នាក់ ខណៈឆ្នាំ ២០១៩ ធ្វើឡើងនៅប្រភេទ ហ្វីលីពីន វិញ្ញាសាគុនខ្មែររកបានមេដាយសំរិទ្ធចំនួន៣គ្រឿង ៕