
ហ៊ុន ចាន់រាជ បង្ហើបថាខែកុម្ភៈនេះកីឡាករខ្មែរប្រហែល៨នាក់ចេញប្រកួតក្រៅប្រទេស
ប្រតិភូដឹកនាំកីឡាករលោក ហ៊ុន ចាន់រាជ បានបង្ហើបអោយថាក្នុងអំឡុងខែកុម្ភៈខាងមុខនេះ កីឡាករគុនខ្មែរ និង កីឡាករគុនចម្រុះរបស់កម្ពុជា ប្រហែលជា ៧ ទៅ ៨ នាក់នឹងចេញប្រឡូកក្បាច់ គុននៅក្រៅប្រទេសក្នុងកម្មវិធីធំៗដែលលោកមានទំនាក់ទំនង ។

ហ៊ុន ចាន់រាជ ប្រធានក្លិប Cambodia Top Team
ម្ចាស់ក្លិប Cambodian Top Team រូបនេះបញ្ជាក់លើការឡាយវិឌូអូថា លោកកំពុងត្រូវការកីឡាករជា ច្រើនដើម្បីចេញប្រកួតក្រៅប្រទេស ហើយក្នុងអំឡុងខែកុម្ភៈនេះអ្នកគាំទ្រនឹងបានឃើញកីឡាករ គុនខ្មែរ និង MMA ប្រហែល ៨ នាក់ចេញប្រកួតក្រៅប្រទេសក្នុងកម្មវិធីធំចំនួន៣ ។

កីឡាករគុនខ្មែរ និង លោកគ្រូ ចាន់ រាជ
ទោះបីជាយ៉ាងណាលោកមិនទាន់បានបញ្ជាក់ច្បាស់ថាកីឡាកររូបណានោះទេ ដោយត្រឹមតែបង្ហើប ថាអាចនឹងមាន ផល សោភ័ណ្ឌ និង ពេជ្រ ម្ទេសខ្មាំង ខណៈកីឡាករទម្ងន់ ៦១ គីឡូក្រាមដែលលោក ត្រូវការនោះគឺបានរកឃើញហើយដែលបងប្អូននិងបានដឹងថាកីឡាកររូបណានៅថ្ងៃនេះរឺថ្ងៃស្អែក ៕

ហ៊ុន ចាន់រាជ និង ប្រធានសហព័ន្ធ តែម ម៉ឺន