Klopp រងបម្រាម២ប្រកួតដោយសារការថ្លែងពីអាជ្ញាកណ្ដាល
អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានទទួលបម្រាមពីរប្រកួតទាក់ទងទៅនឹងការថ្លែងពីពីអាជ្ញាកណ្តាល Paul Tierney បន្ទាប់ពីក្រុមរបស់លោកបានយកឈ្នះ ៤-៣ លើ Tottenham កាលពីខែមេសា។
មានន័យថាគ្រូបង្វឹកជនជាតិអាល្លឺម៉ង់នឹងខកខានការប្រកួតនៅថ្ងៃអាទិត្យតទល់ Aston Villa នៅ Anfield ។
ការប្រកួតទីពីរត្រូវបានផ្អាករហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ ដែលមានន័យថា Klopp នឹងមិនខកខានការប្រកួតចុងក្រោយនៃយុទ្ធនាការនេះតទល់ Southampton នោះទេ។
Klopp គិតថា Tierney មានការប្រឆាំងអ្វីមួយនឹងហង្សក្រហម បន្ទាប់ពីការប្រកួត Spurs ។ លោក Klopp ក៏នឹងត្រូវបង់ប្រាក់ពិន័យ៧៥០០០ផោន។
ស្ថាប័នគ្រប់គ្រងអាជ្ញាកណ្តាល បាននិយាយនៅពេលនោះថា ខ្លួន “បដិសេធ” យ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ណាមួយទៅកាន់លោក Tierney ហើយថា ជាទង្វើមិនសមរម្យ៕