សប្ដាហ៍មុន វេង សុភ័ក្រ យក២លានស្រួលៗ ខណៈសប្តាហ៍នេះ វ៉ាន់ វឿន ត្រូវសងសឹក ជ័រ ពៅ
ការប្រកួតដណ្ដើមប្រាក់២លានរៀលពីគោជល់កាលពីថ្ងៃ សៅរ៍ អ្នកប្រដាល់គុនខ្មែរ វេង សុភ័ក្រ្ក ប្រើពេលមិនដល់១ទឹកក្នុងការផ្តួល ចឹក ស៊ីវិន អោយបោះបង់ការប្រកួត ។
សម្រាប់សប្ដាហ៍នេះការប្រកួតដណ្ដើមប្រាក់២លានរៀលពីគោជល់គឺ ជាជំនួបសងសឹករវាង វ៉ាន់ វឿន និង ជ័រ ពៅ ។ ការប្រកួតលើកមុន ជ័រ ពៅ បានផ្តួលអោយ វ៉ាន់ វឿន បោះបង់ការប្រកួតមុនទឹកទី៥ ។
ការប្រកួតដណ្ដើមប្រាក់លានពីគោជល់ធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ២៥ ធ្នូ ចាប់ពីម៉ោង ៦ល្ងាច ផ្សាយផ្ទាល់តាម CNC ៕