ផ្ទុះរឿងភ្ញាក់ផ្អើលមួយ ក្រោយពីលោក ស៊ីថូ ណាថាន់ បានបង្ហោះរូបថតទៅស្រុកថៃកាលពីឆ្នាំមុន
កាលពីរសៀលម្សិលមិញនេះ លោក ស៊ីថូ ណាថាន់ ដែលជាប្រធានផ្នែកកីឡានៅស្ថានីយ៍ទូរទស្សន៍ CBS បានបង្ហោះរូបថតអនុស្សាវរីយ៍ គ្រាលដែលរូបលោក ព្រមទាំងក្រុមការងារបានទៅផ្តិចយករូបភាពកីឡាករនៅខេត្តសុរិន្ទប្រទេសថៃ ហើយក៏បានប្រម៉ូតទឺថៃ លោក ថាវិន សដានឆ័យ បានអញ្ចើញទៅជួបសំណេះសំណាលគ្នាជាមួយប្រធានកក្លឹប ប៉ាកន ផនសុរិន្ទ គឺលោក ផនឆ័យ មុងចារើនផន ដែលជាអ្នកជំនួញដើមកំណើតចិន ព្រមទាំងមានទួរនាទីជាប្រធានគណៈកម្មការមិត្តភាព ថៃ-កម្ពុជា ប្រចាំខេត្តស៊ុរិន្ទ ដោយក្នុងកិច្ចសំណេះសំណាលគ្នានោះ លោក ផនឆ័យ មុងចារើនផន ក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនថា ៖ ប្រភពអ្នកប្រដាល់ខ្លាំងៗរបស់ថៃមាននៅ ស៊ុរិន្ទ, បូរីរ៉ាំ, ស៊ីសាកេត…
ប្រភពអ្នកប្រដាល់ខ្លាំងៗរបស់ខ្មែរមានស្ទើរគ្រប់ខេត្ត! មានន័យថា លោកបានលើកសរសើរដល់អ្នកប្រដាល់គុនខ្មែរកម្ពុជា ដែលសំបូរធនធានកីឡាករច្រើនជាងនូវស្រុកថៃ តែបែរជាមិនមានអ្នកមកជួយជ្រោមជ្រែងពីសំណាក់ឈ្មួញ រឺក៏អ្នករកស៊ីធំៗទៅវិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានឹងការបង្ហោះរូបអនុស្សាវរីយ៍ទាំងនោះ ព្រមទាំងពាក្យពេជន៍សំដីដូចដែលបានសរសេរនៅខាងលើ ក៏មានប្រិយ៍មិត្តជាច្រើនបានចូល Comment ថា៖ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរគួរតែព្យាយាមលើកស្ទួយវិស័យគុនខ្មែរនៅលើឆាកអន្តរជាតិឲ្យបានច្រើន តាមរយៈការបញ្ជូលកីឡាករចេញទៅប្រកួតនៅខាងក្រៅ។ ដោយឡែកមានមតិបងប្រុសម្នាក់ដែលមានឈ្មោះថា #Jack Thy ក៏បាននិយាយយ៉ាងហូរហែល នូវចំណុចសំខាន់ៗមានដូចតទៅនេះ៖ គាត់និយាយត្រូវណាស់ តែសំខាន់កីឡាករគុនខ្មែរយើងខ្លះហាក់ដើរថយក្រោយបន្តិចម្តងៗហើយដោយសារមិនសូវហ្វឹកហាត់ឲ្យបានខ្លាំងក្លា នឹងប្រកួតដែលពោពេញទៅដោយភាពមោះមុតក្នុងនាមជាប្រទេសដែលមានក្បាច់គុនដ៏ចំណាស់មួយនៅអាស៊ីយើងនេះ ។ មានកីឡាករខ្លះក៏បានត្អូញត្អែតែពីចំនួនលុយតិចពេក ( 300$) ហើយមិនសូវប្រឹងហាត់ឲ្យមានគុណភាពដើម្បីប្រកួតនៅក្រៅប្រទេសសំរាប់លុយធំទេ ។ តើគួរបន្ទោសនរណាឲ្យពិតប្រាកដ ? បើនៅស្រុកថៃកីឡាករល្បីៗរបស់គេក៏ចាប់ផ្តើមពីចំណុចសូន្យដូចគ្នាតែគេអាចតស៊ូនឹងប្រឹងប្រែងដោយខ្លួនឯងយ៉ាងលំបាកទំរាំមានថ្ងៃនេះបាន ហើយកុំតូចចិត្តបើឃើញកីឡាករគេទៅប្រកួតម្តងៗលឺថាបានប្រាក់រាប់សែនដុល្លានោះ ព្រោះការប្រកួតរបស់ពួកគេគឺពោពេញទៅដោយគុណភាពជាអ្នកប្រយុទ្ធ មិនមែនទៅប្រកួតដោយឈឲ្យគេទាត់ដប់ជើងនឹងវ៉ៃប្រាំដៃទើបបានចាប់ផ្តើមវ៉ៃគេវិញទេ ។ ខ្ញុំឃើញកីឡាករគុនខ្មែរយើងមួយចំនួនពេលប្រកួតនៅសង្វៀនធំៗនៅក្រៅប្រទេសហាក់ដូចជាខ្លាចគូប្រកួតហួសហេតុពេក! ខ្ញុំមើលឃើញថាដូចជាខ្លាចគេវ៉ៃមួយដៃឬទាត់មួយជើងស្លាប់ចឹង។ ម្នាក់ៗសុទ្ធតែធ្លាប់ប្រកួតរាប់រយដងដូចគ្នា តែដល់ពេលទៅប្រកួតជាមួយគេនៅក្រៅប្រទេស ក៏ចាប់ផ្តើមក្លាយទៅជាកីឡាករកាន់ស៊ីបឲ្យគេវ៉ៃដូចសត្វធាតុទៅវិញ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សួរថាប្រកួតចឹងៗអី តើមានស្ពន់ស័រណាគេហ៊ានយកយើងទៅប្រកួតនៅក្នុងកម្មវិធីប្រាក់រង្វាន់ លាន ឬ សែន ដុល្លាកើត ? ហើយបើតាមការសង្កេតឃើញរបស់ខ្ញុំទាំងកីឡាករថៃឬបរទេសក៏ដោយ ក៏មិនមានប្រៀបជាងយើងណាស់ណាទេ ហើយបើនិយាយអំពីក្បាច់សំលាប់វិញក៏យើងនៅមានច្រើនជាងគេ ដូចជា កែង អីជាដើមហ្នឹង វាយ៉ាប់តែខាងយើងទេដែលនៅពេលប្រកួតជាមួយពួកថៃម្តងៗ គឺហាក់បង្ហាញចុះចាញ់ទាំងមិនទាន់បានប្រកួតផង ។ បងប្អូនកីឡាករគុនខ្មែរយើងត្រូវយល់ថាការប្រកួតគឺតែងតែមានចាញ់ហើយនឹងឈ្នះជារឿងធម្មតា ហើយបើយើងហាក់ខ្លាចគេពេកកំឡុងពេលប្រកួតគឹគូប្រកួតរបស់យើងគេនឹងធ្វើស៊ីយើងតាមចិត្តហើយ ដូច្នេះកុំតូចចិត្តនឹងខ្លួនឯងនឹងប្រាក់រង្វាន់លុយធំឲ្យសោះ ព្រោះកម្មវិធីធំៗលំដាប់ពិភពលោកប្រាក់រង្វាន់លានដុល្លាគេមិនចង់បានកីឡាករវ៉ៃខ្លាចៗទៅវ៉ៃក្នុងកម្មវិធីរបស់គេទេ ត្រូវចាំចំណុចនេះផងណាលោកព្រះ ។
សូមប្អូនៗកីឡាករគុនខ្មែរយើងទាំងអស់ខិតខំប្រឹងហាត់ឲ្យបានពូកែសិនទៅ ហើយខ្ញុំជឿជាក់ថាមិនខ្វះទេសង្វៀនធំៗគឺគេចង់បានយើងណាស់ ហើយលុយធំក៏នឹងមកជួបយើងនៅពេលនោះដែរ ជឿខ្ញុំទៅ ដូចជាកីឡាករ ចាន់ រតនា ជាដើមគឹគាត់ប្រកួតយ៉ាងអស្ចារ្យថ្មីៗនេះ ហើយបើទោះគាត់ចាញ់ក៏ធ្វើបានយ៉ាងទាក់ទាញដែរ ។ ភាពជោគជ័យគឺចាប់ផ្តើមពីខ្លួនឯងផ្ទាល់ជាមុនសិនទើបអ្នកដ៏ទៃគេអាចជួយយើងនឹងអបអរសាទរអំពីយើងទៅរួច ។ ឧទាហរណ៏ កីឡាករបាល់ទាត់ ចាន់ វឌ្ឈនាកា ចឹង! មុនពេលគាត់ល្បីល្បាញដូចសព្វថ្ងៃគឹគាត់ចាប់ផ្តើមពីការប្រឹងហ្វឹកហាត់ប្រកបដោយឆន្ទះចង់ល្បីនឹងជាកីឡាករបាល់ទាត់ដ៏ល្បីម្នាក់ ហើយអីឡូវគាត់អាចធ្វើបាន គាត់បានចាប់ផ្តើមលេងបាល់នៅក្នុងស្រុកដែលប្រាក់ខែដំបូងៗប្រហែលជា 500$ តែអាឡូវគាត់អាចអភិវឌ្ឈន៌ខ្លួនរហូតទៅលេងនៅក្រៅស្រុកហើយប្រាក់ខែរាប់មឺនដុល្លា នេះហើយជាភាពជោគជ័យពិតប្រាកដ គេមិនចាំមានលុយច្រើនទើបហាត់ឲបានខ្លាំងកើតនោះទេ “ ចប់ “។
សរុបមកគឺនៅមានមតិប្អូនយើងជាច្រើន ដែលបានចូលរួមបញ្ចេញយោបល់អំពីវិស័យមួយនេះ តែដោយសារតែឃើញការនិយាយរបស់បងប្រុសធ្វើឲ្យ MSR មានការចាប់អារម្មណ៍ខ្លាំងទើប សុំអភ័យទោស ដោយបានយកការនិយាយរបស់បងប្រុសមកចេញជាព័ត៌មានដោយមិនបានសុំការអនុញ្ញាត់ ហើយក្រោយពីបានអានសំណេរយ៉ាងវែងរបស់បងប្រុស Jack Thy ដែលជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូបកាលពីជាង២០ឆ្នាំ សង្ឃឹមថាប្រិយ៍មិត្ត មិត្តអ្នកអាន និងកីឡាករ គួរតែពិចារណាតាមការគួរ៕