អេលីត ចំរើន គ្រងខ្សែក្រវាត់មាស ដោយផ្តួល វ៉ាន់ វឿន
ទីបំផុតម្ចាស់ខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM – ISI PIPE បានរកឃើញម្ចាស់ហើយគឺកីឡាករ អេលីត ចំរើន បន្ទាប់ពីយកឈ្នះកីឡាករ វ៉ាន់ វឿន នាសង្វៀន PNN ។
ការតស៊ូជាមួយគ្នាយ៉ាងកក្រើកត្រឹមទឹកទី៤ ការទាត់ផ្ទួនៗ របស់ ចំរើន ធ្វើអោយ វាន់ វឿន របួសដៃមិនអាចតស៊ូបានដោយបោះបង់ការប្រកួតតែម្តង ។
ម្ចាស់ខ្សែក្រវាត់មាសរដូវកាលទី២នេះ ទទួលបា្រក់រង្វាន់ ៤០លានរៀល ខណ:រដូវកាលទី១បានទៅលើកីឡាករ ឡៅ ចិត្រា ។