លោក មាស ចាន់ណា ក្លាយជាអ្នកចាត់ការក្រុមរបស់វិសាខា
ក្លិបបាល់ទាត់វិសាខា បានតែងតាំងលោក មាស ចាន់ណា ជាអ្នកចាត់ការថ្មីរបស់ក្លិបបាល់ទាត់វិសាខា។ នេះបើតាមការប្រកាសលើទំព័រ Facebook របស់ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២០២១។
គួរដឹងដែរថា លោក មាស ចាន់ណា បានចាកចេញពីតួនាទីជាគ្រូបង្គោលណាហ្គាវើលដ៍នាខែតុលា ២០២១ កន្លងទៅ។
អតីតខ្សែបម្រើជម្រើសជាតិកម្ពុជាចូលកាន់ការងារជាគ្រូបង្គោលណាហ្គាវើលដ៍ ក្នុងរដូវកាល២០១៥ និងនាំក្រុមឈ្នះជើងឯកលីគកំពូល ២០១៨។ លោកក៏ជាអតីតកីឡាករណាហ្គាវើលដ៍ ជាង១០ឆ្នាំមកដែរ៕