អតីតវិរបុរស MU Roy Keane បង្ហាញខ្លួននៅឆ្នេរសមុទ្ទមួយកន្លែងនាប្រទេសអ៊ីតាលី
(BC-99)
អ្នកចូលរួមករសាងប្រវត្តិសាស្រ្តរបស់បិសាចក្រហម Manchester United អតីតកីឡាករ Roy Keane ហាក់ដូចជាបានបង្ហាញអារម្មណ៍យ៉ាងស្រស់ស្រាយក្នុងថ្ងៃអំឡុងថ្ងៃឈប់សម្រាកជាមួយក្រុមគ្រួសារ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរសវ័យ ៤៧ ឆ្នាំរូបនេះបានចំណាយពេលនាំប្រពន្ធកូនរបស់ខ្លួនទៅសម្រាកកំសាន្តនៅឆ្នេរ Como ប្រទេសអ៊ីតាលី ដែលនៅទីនោះគេឃើញលោកបានបញ្ចេញស្នាមសាក់ជាអក្សរប្រាំជួរនៅលើដើមដៃខាងស្តាំរបស់ខ្លួន។ បើតាមការស្មានគេសន្មត់ថាអក្សរទាំងប្រាំជួរនៅលើដៃអតីតប្រធានក្រុមបិសាចក្រហមរូបនេះគឺប្រាកដជាឈ្មោះកូនប្រុសស្រីទាំងប្រាំរបស់លោក។
Keane ដែលគេបានស្គាល់ថាជាកីឡាករដ៏កាចនិងប្រកបដោយភាពគ្រោះថ្នាក់នៅលើទីលានបាល់ទាត់បែរជាបានបង្ហាញនូវភាពស្រគត់ស្រគំស្លូតបូតអង្គុយស្លុងអារម្មណ៍មើលព្រះអាទិត្យ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមជំរាបថា Roy Keane បានផ្លាស់មកកាន់ទឹកដី Old Trafford ពី Nottingham Forrest នៅឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៥ ដោយជួយអោយក្រុមដែលដឹកនាំដោយ Sir Alex Ferguson ឈ្នះពាន Premier League ចំនួន ៧ដង ពាន FA Cup ៤ដង ពាន FA Community Shield ចំនួន៤ដង ពាន Champions League ម្តងនិងពាន Intercontinental Cup ម្តងដែរ។