ធឿន ធារ៉ា ថាត្រូវប្រយ័ត្នក្បាច់ជង្គង់របស់ចៃស៊ូ
ធឿន ធារ៉ា ជាអ្នកប្រដាល់គុនខ្មែរកំពុងមានឈ្មោះល្បីល្បាញខ្លាំងទាំងការប្រកួតនៅប្រទេស ថៃ និងនៅកម្ពុជា ខណៈថ្មីនេះៗរូបគេបានវិលពីប្រទេសថៃ ដើម្បីមកចូលរួមហ្វឹកហាត់ នៅក្នុងក្រុមជម្រើសជាតិគុនខ្មែរ និងត្រៀមឡើងសង្វៀនក្នុងសប្តាហ៍នេះ ។
ក្លិបក្រសួងកសិកម្ម រូបនេះបញ្ជក់ថា បានវិលមកពីប្រទេសថៃប្រហែលមួយខែមកហើយ និងបានហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិត្រៀមខ្លួនបានយ៉ាងល្អដើម្បីជួបជើងខ្លាំងថៃ នៅសប្តាហ៍នេះ ជាពិសេសជឿជាក់ខ្លាំងសម្រាប់ប្រកួតនៅទឹកដីខ្លួន។
អ្នបប្រដាល់ដើមកំណើតខេត្តព្រៃវែងបន្ថែមថា ថៃម្នាក់នេះរូបគេដែលជួបជាមួយនោះទេ ប៉ុន្តែដឹងថាគេធ្លាប់ប៉ះជើងខ្លាំងកម្ពុជាច្រើនរូបរួចមកហើយ ជាពិសេសក្បាច់ជង្គង់របស់គេល្អដែល ត្រូវប្រុងប្រយ័ត្នអោយខ្ពស់ផងដែរ ។
សូមបញ្ជាក់ថា ម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ២០១៧ នឹងត្រូវប៉ះអ្នកប្រដាល់ថៃ ចៃស៊ូ ដែលធ្លាប់ឈ្នះនិងស្មើជាមួយជើងខ្លាំងកម្ពុជាជាច្រើនរូបដូចជា រឿង សោភ័ណ្ឌ , មឿន សុខហ៊ុច និង ឡុង សុភី ជាដើម ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ មិថុនា នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ក្នុងកម្មវិធី កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm ដែលចាប់ផ្តើមពីម៉ោង ១១ ព្រឹកតទៅ ។ ក្រៅពីការប្រកួតមិត្តភាពនេះ ក្នុងថ្ងៃនោះដែរនៅមានការប្រកួតសន្សំពិន្ទុដណ្តើមពានចំនួនពីរគូទៀតពោល ឆៃ សារ៉ា ជួប នីវវ៉ាំំងច័ន្ទ ខណៈ ជា សំនៀង ប្រកួតជាមួយ ក្រៀង ក្រៃ ៕