
សុខហ៊ុច ថាបើមានឱកាសចង់ផ្តាច់ លន បញ្ញា យកប្រាក់លាន
កម្មវិធី អាឡិចហ្សង់ ដែនដីអ្នកប្រយុទ្ធគុនខ្មែរ ក្នុងសប្តាហ៍នេះនឹងមានការប្រកួតរវាងកីឡាករលំដាប់ជួរមុខគុនខ្មែរប៉ះគុនខ្មែរដោយក្នុងនោះជើងខ្លាំងវ័យក្មេង លន បញ្ញា ត្រូវប៉ះជាមួយរៀមច្បង មឿន សុខហ៊ុច ជាលើកដំបូង បន្ទាប់ពីទើបឈ្នះជើងឯកថ្មីៗ ។ មឿន សុខហ៊ុច បាននិយាយទាក់ទងទៅនឹងការប្រកួតនេះថាគូប្រកួតជាកីឡាករវ័យក្មេងល្អម្នាក់ដែលកំពុងមានសមត្ថភាឡើង ប៉ុន្តែរូបគេបានតាំងចិត្តប្រកួតអោយអស់ពីសមត្ថភាព រួមទាំងការព្យាយាមហ្វឹកហាត់ត្រៀមអោយបានល្អ ដោយមិនមើលស្រាលសិស្សប្អូននោះទេ ។
កូនសិស្សលោក ណន រិទ្ធិ បានបន្ថែមថាការប្រកួតនេះបើមានឱកាសក៏ចង់ផ្តួលគូប្រកួតមុនទឹក៣ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធី អាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធនេះ ដែរ ។ សូមបញ្ជាក់ផងដែរថាការប្រកួតរវាង មឿន សុខហ៊ុច និង លន បញ្ញា នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែ សីហា នេះក្នុងកម្មវិធី អាឡិចហ្សង់ ដែនដីអ្នកប្រយុទ្ធគុនខ្មែរ ចាប់ពីម៉ោង ២:៣០ នាទីរសៀល ដែលការផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ខណ:ការប្រកួតប្រដាល់គ្រប់កម្មវិធីរបស់ CBS មិនអនុញ្ញាតអោយចូលរួមទស្សនាដោយផ្ទាល់នោះទេ ការធ្វើបែបនេះដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩