ម្ចាស់មេដាយគុនខ្មែរនិងKickboxing ស៊ីហ្គេមត្រូវបានកត់ចូលសៀវភៅប្រវត្តិកីឡាករ
កីឡាករគុនខ្មែរដែលចេញទៅប្រកួតស៊ីហ្គេមដែលទទួលបានមេដាយជូនជាតិត្រូវបានកត់ឈ្មោះនិងការប្រកួតរបស់ពួកគេចូលក្នុងសៀវភៅប្រវត្តិកីឡាករកីឡាការិនី ។
នៅព្រឹកថ្ងៃទី ០២ មិថុនា នេះ ឧត្តមសេនីយ៍ឯក តែម មុឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ នៅសាលប្រជុំពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយគ្រូបង្វឹក កីឡាករ ដែលទទួលបានមេដាយ ពីការប្រកួតកីឡាស៊ីហ្គេម និងអាស៊ីហ្គេម កន្លងមក (ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ) ព្រមទាំងទទួលគ្រឿងឥស្សរិយយសនិងមេដាយរបស់កីឡាករជំរើសជាតិ ទាំងនោះ ប្រគល់មកជូនជាតិ ដើម្បីធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងដំកល់ក្នុងសារមន្ទី កីឡា របស់កម្ពុជា ។
ស៊ីហ្គេមឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី វិញ្ញាសារគុនខ្មែរកីឡាករ ឃុន ឌីម៉ា រកបានមេដាយមាស មឿន សុភា មេដាយប្រាក់ វាន់ វឿន និង ឡៅ ចិត្រា រកបានមេដាយសំរិទ្ធ ។ ស៊ីហ្គេមឆ្នាំ ២០១៩ នៅហ្វីលីពីន វិញ្ញាសាគុនខ្មែរ ឡៅ ចិត្រា វាន់ វឿន និង ហ៊ីម គឹមរៀង រកបានមេដាយសំរឹទ្ធ ចំណែកវិញ្ញាសារ Kickboxing ឡៅ ចន្ទ្រា សុខ សាវិន ខេម ចាន់ រកបានមេដាយសំរិទ្ធ ៕