ម្ចាស់ខ្សែក្រវ៉ាត់ WBC ពីរជំនាន់របស់ប្រទេសថៃចង់មកបើកក្លឹបនៅបាត់ដំបង
ម្ចាស់ខ្សែក្រវ៉ាត់ WBC ពីរជំនាន់របស់ប្រទេសថៃគឺកីឡាករ Pongsaklek មានបំណងចង់មកបើកក្លឹបប្រដាល់នៅទឹកដីខេត្តបាត់ដំបង នេះបើយោងតាមការស៊ែរតៗគ្នារបស់បងប្អូនកម្ពុជានៅតាមបណ្តាញសង្គម Facebook។ គួរបញ្ជាក់ថាដំណឹងនេះនៅមិនទាន់ច្បាស់១០០ភាគរយនៅឡើយទេ តែ MSR នឹងព្យាយាមតាមដានព័ត៌មាននេះជាបន្តទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្របពេលនៃការចង់មកបើកក្លឹបប្រដាល់របស់កីឡាករគុនថៃរូបនេះផងដែរ ក៏មានបងប្អូនកម្ពុជាមួយចំនួនពេញចិត្ត និង មួយចំនួនទៀតមិនពេញចិត្ត ព្រោះថាប្រសិនបើកីឡករថៃរូបនេះបើកក្លឹបហើយដាក់ឈ្មោះគុនខ្មែរពួកគាត់យល់ស្រប តែប្រសិនបើដាក់ឈ្មោះមួយថៃវិញពួកគាត់យល់ថា គួរកុំអីល្អជាង ហើយក៏មានបងប្អូនមួយចំនួនទៀតយល់ថា កីឡាករថៃរូបនេះគឺគ្រាន់តែចង់មកផ្សព្វផ្សាយមួយថៃរបស់គេទេ គឺគ្មានចិត្តដាក់ឈ្មោះគុនខ្មែរឡើយ៕