
សែម ណាង បង្ហាញក្តីបារម្ភខ្លះៗពេលប្រកួតជាមួយ ជែកងួន(មានវីដេអូ)
កីឡាករថៃ ជែកងួន ឌែងយីម គឺជាកីឡាករប្រដាល់គុនថៃមួយរូបដែលមានជំហររឺង ខណះដែលមួយរយះពេលចុងក្រោយមកនេះកម្រឃើញកីឡាករគុនខ្មែររូបណាអាចប្រកួតយកឈ្នះលើទៅរូបគេដោយងាយៗនោះណាស់ សូម្បីតែ ប៉ោ ភារិទ្ធ(យ៉េន ឌីណា) ផាន់ គ្រាន់, មាស ចាន់មាន សុទ្ធសឹងតែធ្លាប់ប្រកួតចាញ់កីឡាកររូបនេះទាំងអស់ ពោលគឺ៥ប្រកួតចុងក្រោយនៅសង្វៀន CBS ឈ្នះទាំង៥ប្រកួតតែម្តង។
ចំណែកឯ សែម ណាង ( ឡុង សំណាង) មួយរយះកាលចុងក្រោយនេះពិតជាល្អមែនទែន ព្រោះថាទើបជាម្ចាស់ខ្សែក្រវាត់ថ្មីៗ ដោយប្រកួតដណ្តើមបានក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករគុនថៃក្នុងសង្វៀនមួយនៅស្រុកខ្មែរ ហើយការប្រកួតចុងក្រោយរបស់គេគឺយកឈ្នះកីឡាករជើងខ្លាំងមកពីប្រទេសអីរ៉ុងផងដែរ។

សែម ណាង
អ្នកប្រដាល់គុនខ្មែរមកពីខេត្តត្បូងឃ្មុំរូបនេះបានបញ្ជាក់ថា ការប្រកួតលើកនេះរូបគេក៏មានក្តីបារម្មណ៌ខ្លះៗដែរ ដោយឃើញការប្រកួតរបស់កីឡាករថៃរូបនេះកន្លងមករាងរឹងហើយមានស្ទុះប្រកួតពេញ ដូច្នេះសំណាងផ្ទាល់ក៏មានការប្រុងប្រយ័ត្នខ្លាំងណាស់ដែល ដោយបង្កើតកំលាំងហ្វឹកហាត់និងប្រឹងយកសន្ទុះអោយបានច្រើន ហើយក្តីបារម្ភមួយទៀតគឺរៀងឈឺខ្លួនខ្លះៗ ព្រោះថាទើបតែប្រកួតហើយថ្មីៗចឹងនូវឈឺសាច់បន្តិចបន្តួតតែនេះមិនមែនជារឿងធំនោះទេ។សំណាង បន្ថែមទៀតថា រូបគេធ្លាប់ប្រកួត១ខែ៥ដង និង១ថ្ងៃ២ដងក៏មានដែរ សរុបមកប្រឹងតែយកស្ទុះប្រកួតឲ្យបានពេញ៥ទឹកទៅសង្ឃឹមឈ្នះជាមិនខាននោះទេ៕
មានវីដេអូនិយាយនៅខាងក្រោម៖