Mbappe ហ៊ែតទ្រីក ខណៈ PSG ស៊ី Barca ១-៤
Kylian Mbappe ធ្វើបានហ៊ែតទ្រីកយ៉ាងអស្ចារ្យក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយ ដែល Paris Saint Germain ស៊ីម្ចាស់ផ្ទះ Barcelona ១ទល់នឹង៤។
មុនឈានទៅជ័យជម្នះនេះ PSG ដែលជាក្រុមជើងឯករងឆ្នាំចាស់ត្រូវបានម្ចាស់ផ្ទះ Barcelona នាំមុខមួយគ្រាប់មុននាទី២៧ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រដោយ Lionel Messi។
Mbappe តាមស្មើបានវិញ៥នាទីក្រោយមក ដោយញាក់ផុត Clement Lenglet និងទាត់បញ្ចូលទីយ៉ាងល្អ មុនបន្ថែម២គ្រាប់ទៀតនាទី៦៥ និង៨៥។
មួយគ្រាប់ទៀតរកបានដោយ Moise Kean ដែលខ្ចីពី Everton ដោយគេបានតែតបញ្ចូលទីនាទី៧០។
ជើងទី២នឹងធ្វើឡើងថ្ងៃទី២០ ខែមីនា នៅប៉ារីស ដែល PSG សង្ឃឹមថា Neymar នឹងអាចត្រលប់ចូលទីលានវិញ ពីបញ្ហារបួសភ្លៅ៕