Aston Villa ផ្ទេរបានខ្សែការពារ Pau Torres ពី Villarreal
Aston Villa បានប្រកាសពីការមកដល់របស់ខ្សែការពារ Pau Torrese ពី Villarreal។
កីឡាករវ័យ២៦ឆ្នាំបានជាប់ជម្រើសជាតិអេស្ប៉ាញ២៣លើក និងបានទៅដល់កីឡដ្ឋាន Villa Park ក្នុងតម្លៃបិទជិត។
គេបានដុះដាលចេញពីថ្នាល Villarreal និងបានក្លាយជាសមាជិកស្នូលនៅទីនោះ ហើយបានរួមចំណែកលើកពាន Europa League រដូវកាល២០២០/២០២១ ដែលកាលណោះលោក Unai Emery ជាគ្រូបង្គោល៕