កីឡាករ Leeds សូមទោសរឿងមិនអើពើអ្នកគាំទ្រ
កីឡាករ Leeds United និយាយថា ពួកគេ “ស្ដាយរកពាក្យថ្លែងមិនបាន” ចំពោះការមិនទៅរាក់ទាក់អ្នកគាំទ្រ ក្រោយចាញ់ Bournemouth កាលពីថ្ងៃអាទិត្យ។
វីដេអូមួយបានបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយ Leeds ហាក់ដូចជាមិនអើពើអ្នកគាំទ្រ រួមទាំងក្មេងៗ នៅពេលដែលពួកគេបានចាកចេញពីសណ្ឋាគាររបស់ក្រុម មុនចាញ់ Bournemouth ។
ក្រុមពណ៌បានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួត៥លើកចុងក្រោយហើយមានមួយពិន្ទុពីលើតំបន់កាត់ចោល។
អនាគតរបស់អ្នកចាត់ការ Javi Gracia កំពុងស្ថិតក្រោមការពិភាក្សារបស់ក្លិប៕