Zlatan Ibrahimovic ត្រលប់មកក្រុមចាស់ AC Milan ជាក្រុមទី៩ក្នុងអាជីព
ខ្សែប្រយុទ្ធលោកព្រះ Zlatan Ibrahimovic ធ្វើតេស្តសុខភាពជោគជ័យនិងបានមកដល់ទឹកដី Milan ប្រទេសអ៊ីតាលីហើយ ដើម្បីចូលរួមជាមួយបិសាចក្រហម AC Milan ជាលើកទី២។
កីឡាករជនជាតិស៊ុយអែតបានប្រកាសថា ការផ្លាស់ចេញពី LA Galaxy ដោយគ្មានតំលៃខ្លួនមកកាន់ Milan ម្តងទៀតគឺដើម្បីបង្ហាញសមត្ថភាព មិនមែនមកអង្គុយកៅអីបំរុងឡើយ។
អំឡុងពេលលេងអោយ AC Milan តាំងពីឆ្នាំ ២០១០ រហូតដល់ ២០១២ ទាំងលក្ខ័ណ្ឌខ្ជីជើងពី Barcelona និងទិញផ្តាច់ Zlatan Ibrahimovic បានជួយអោយក្រុមឈ្នះជើងឯឝលីកកំពូល Serie A បានមួយរដូវកាលក្នុងឆ្នាំ ២០១០-២០១១។
ការផ្លាស់មកកាន់ Milan ម្តងទៀតនេះ Zlatan Ibrahimovic ស្ថិតក្រោមកុងត្រាតែ៦ខែប៉ុណ្ណោះរហូតដល់ចប់រដូវកាល ប៉ុន្តែមានជំរើសក្នុងការបន្តកុងត្រាថ្មី។
តាំងពីប្រកបអាជីពបាល់ទាត់ក្នុងឈុតធំមកកីឡាករវ័យ ៣៨ឆ្នាំលេងបានចំនួន ៩ក្រុមហើយដែលមានដូចជា Malmo, Ajax Amsterdam, Juventus, Inter Milan, Barcelona, AC Milan, Paris S.G, Manchester United, LA Galaxy៕