លោក ស៊ីថូ ណាថាន់ ចូលរួមអត្ថាធិប្បាយការប្រកួតថ្នាក់ស្រុកមួយហើយ ឆ្លៀតឧបត្ថម្ភទៀត
លោក ស៊ីថូ ណាថាន់ បានចំណាយថវិកាចំនួន១៨០ដុល្លារអាមេរិកដល់ព្រឹត្តិការណ៍បាល់ទាត់មួយ ឈ្មោះថា “មហាជនស្រុកអង្គរធំ” ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២នេះ។
ថវិកានេះត្រូវបានយកទៅប្រើប្រាស់លើការទិញមេដាយ ហើយក៏មានការឧបត្ថម្ភអាវកីឡាដល់ក្រុមការងារ និងកីឡាថែមទៀត។
គួរដឹងដែរថា លោក ស៊ីថូ ណាថាន់ បានចូលរួមធ្វើជាអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ “មហាជនស្រុកអង្គរធំ” ខេត្តសៀមរាប លើកទី១ ចាប់ពីថ្ងៃទី០៤ ខែមេសា ដោយមាន៩ក្រុមចូលរួម ក្រោមការជួយជ្រោមជ្រែងពីសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក ភាន់ ភេទ គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួត “មហាជនស្រុកអង្គរធំ” ត្រូវបានរៀបចំឡើងដើម្បីរំឭកដល់ការកកើតស្រុកអង្គរធំ ចាប់តាំងពីឆ្នាំ១៩៨៧មក។ សម្រាប់ក្រុមចូលរួមសុទ្ធតែស្ម័គ្រចិត្ត តែក៏ទទួលបានការឧបត្ថម្ភថវិកាមួយចំនួនផងដែរ។
ដោយឃើញពីកង្វះខាតមេដាយសម្រាប់បំពាក់ជូនក្រុមជយលាភីពីលេខ១ដល់លេខ៣ លោក ស៊ីថូ ណាថាន់ តាងនាមវិបសាយ MSR និងសហភាពសហព័ន្ធយុវជនកម្ពុជា បំពេញបន្ថែមនូវកង្វះនេះ៕