ក្រុមបាល់ទាត់កម្ពុជាបញ្ចប់ការរកគ្រាប់បាល់មិនបានសោះនៅ៤ប្រកួតចុងក្រោយ
គ្រាប់បាល់ជាថ្មីនេះកើតឡើងក្នុងការប្រកួត FIFA Series តទល់ហ្គីយ៉ាននៅម៉ោង២រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។ ខ្សែប្រយុទ្ធ សៀង ចន្ធា បានទាត់បាល់បញ្ចូលទីហ្គីយ៉ាន ដែលជាគ្រាប់តាមស្មើក្នុងនាទី៥៣។ យ៉ាងណា លទ្ធផលចប់ការប្រកួត កម្ពុជាបានចាញ់ហ្គីយ៉ា ៤ទល់នឹង១។
នេះក៏ជាការប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងកម្មវិធី FIFA Series 2024 ដោយប្រកួតដំបូង ក្រុមគោព្រៃខៀវបានចាញ់ហ្គីណេអេក្វាទ័រ ដោយលទ្ធផល២ទល់នឹង០។
ចប់ការប្រកួតមិត្តភាពអន្តរជាតិខាងលើ ក្រុមលោក Felix Dalmas នឹងត្រៀមសម្រាប់ការប្រកួតជម្រុះ AFC Asian Cup 2027 វគ្គ play-off ដែលត្រូវប៉ះក្រុមមួយក្នុងចំណោម៩ក្រុមផ្សេងទៀតដែលមានកោះម៉ារីណាខាងជើង, ម៉ាល់ឌីវ, ឡាវ, ស្រីលង្កា, ម៉ាកាវ, កោះហ្គាំ, ម៉ុងហ្គោលី, ទីម័រខាងកើត និងព្រុយណេ៕