ក្លឹបសេដ្ឋីថ្មី Newcastle ត្រៀមនាំយកសិស្សប្អូនរបស់ Zlatan
ក្លឹបសារិកាព្រៃ Newcastle United បានបញ្ចប់ក្នុងកិច្ចព្រមព្រៀងក្នុងកញ្ចប់ទឹកប្រាក់ £60Million ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alexander Isak ពី Real Sociedad ជាមួយនឹងការពិភាក្សាបានឈានទៅដល់ការបំបែកកំណត់ត្រាផ្ទេររបស់ពួកគេ ខណៈដែលម្ចាស់ក្លឹប ជនជាតិអារ៉ាប៊ីសាអូឌីតកំពុងតែកសាងក្លឹបវ័យចំណាស់មួយនេះ។
គ្រូបង្វឹកលោក Eddie Howe មានបំណងចង់បន្ថែមខ្សែប្រយុទ្ធម្នាក់ទៀតនៅរដូវក្តៅនេះដើម្បីធ្វើអោយក្រុមកាន់តែប្រសើរជាងនេះ ។
លោក Dan Ashworth នាយកផ្នែកកីឡាស្ថិតនៅក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារដើម្បីបញ្ចប់លក្ខខណ្ឌជាមួយនឹងកីឡាករសញ្ជាតិស៊ុយអែតវ័យ 22 ឆ្នាំដែលបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីចង់បានរបស់ Newcastle ប៉ុន្តែការផ្ទេរនេះត្រូវបានចាត់ទុកថាជាការផ្ទេរដ៏លំបាកមួយផងដែរដោយសារតែ Newcastle មិនមានកៅអីពានរង្វាន់អឺរ៉ុប។
– F11