Napoli ដកតំណែង Mazzari និងយកអតីតគ្រូជំនួយខ្លួនធ្វើគ្រូបង្គោលថ្មី
Napoli បានបណ្តេញគ្រូបង្គោល Walter Mazzarri ចេញពីតំណែងបន្ទាប់ពីដឹកនាំបានតែ៣ខែ និងបានតែងតាំងគ្រូបង្គោលជម្រើសជាតិស្លូវ៉ាគី លោក Francesco Calzona ជំនួសវិញ។
Mazzarri បានស្នងតំណែងលោក Rudy Garcia ក្នុងខែវិច្ឆិកា ហើយចាកចេញពេលក្រុមកំពុងស្ថិតនៅលេខ៩នៃលីគកំពូលអ៊ីតាលី។
របាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបាននិយាយថា Calzona បានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយនឹងបន្តដឹកនាំស្លូវ៉ាគី។
Calzona ត្រូវបានតែងតាំងជាគ្រូបង្គោលកស្លូវ៉ាគីក្នុងខែសីហា ឆ្នាំ ២០២២ ហើយបានជួយក្រុមនេះទៅ Euro 2024 នៅអាល្លឺម៉ង់។
បុរសវ័យ៥៥ឆ្នាំរូបនេះធ្លាប់ប្រកបអាជីពជាគ្រូជំនួយ Napoli ក្រោមការដឹកនាំរបស់លោក Maurizio Sarri និង Luciano Spalletti៕