Crystal Palace តែងតាំងអតីតគ្រូ Frankfurt ជាអ្នកចាត់ការថ្មី
Crystal Palace បានតែងតាំងអតីតគ្រូបង្វឹក Eintracht Frankfurt លោក Oliver Glasner ជាអ្នកអ្នកចាត់ការថ្មីជំនួសលោក Roy Hodgson លើកិច្ចសន្យាដល់ខែមិថុនា ឆ្នាំ២០២៦។
បុរសជនជាតិអូទ្រីសបានចូលមើលការប្រកួតរបស់ Tottenham ទល់ Wolves កាលថ្ងៃសៅរ៍មុន Spurs ធ្វើជាម្ចាស់ផ្ទះទទួល Palace នៅថ្ងៃទី ០២ ខែមីនា។
ក្រុមការងារលោក Hodgson គឺ លោក Ray Lewington និង Paddy McCarthy បានដឹកនាំក្រុម Palace បណ្ដោះអាសន្នសម្រាប់ការប្រកួតស្មើ ១-១ ជាមួយ Everton នៅថ្ងៃចន្ទ ដែលលោក Glasner ក៏បានចូលរួមទស្សនាដែរ។
លោក Glasner បានដឹកនាំ Frankfurt លើក Europa League រដូវកាល២០២១/២០២២ មុនចុះចេញរដូវកាលមុន៕