Felix ជាគ្រូទី៤ដែលដឹកនាំជម្រើសជាតិកម្ពុជាបាន២លើកផ្សេង
លោក Felix Dalmas Augustin ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមអាយុក្រោម២៣ឆ្នាំ កាលថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣។
នេះជាការកាន់តំណែងជាលើកទី២ក្នុងនាមជាគ្រូក្រុមធំ និងក្រុម U23 កម្ពុជាសម្រាប់គ្រូបង្វឹកជនជាតិអាហ្សង់ទីន។ បុរសវ័យ៣៥ឆ្នាំធ្លាប់កាន់ការងារនេះពីចន្លោះឆ្នាំ២០១៨ដល់២០២០ក្រោមការដឹកនាំពីអ្នកចាត់ការទូទៅ Keisuke Honda។
ដោយឡែក លោក Felix មិនមែនជាគ្រូបង្គោលទី១ទេដែលកាន់ការងារនេះបាន២លើក។ ជាមួយគ្នានេះ ក៏មានគ្រូបង្គោល៣រូបផ្សេងទៀត គឺលោក Scott O’Donnell ជនជាតិអូស្ត្រាលីពីចន្លោះឆ្នាំ២០០៥ដល់២០០៧ និង២០០៩ដល់២០១០។
ទី២ គឺលោក ប្រាក់ សុវណ្ណារ៉ា ពីឆ្នាំ២០០៨ដល់២០០៩ និង២០១២ដល់២០១៣។ លោកក៏ធ្លាប់ធ្វើជាគ្រូស្ដីទីក្នុងឆ្នាំ២០០៨ម្ដងដែរ។
ទី៣ គឺលោក Lee Tae-hoon ពីឆ្នាំ២០១០ដល់២០១២ និង២០១៣ដល់២០១៧៕