៌ឥណ្ឌូនេស៊ី ផ្ដួលវៀតណាម យកជើងឯក AFF U16
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៦ឆ្នាំបានក្លាយជាម្ចាស់ជើងឯក AFF U16 Championship 2022 ក្រោយឈ្នះវៀតណាម ដោយលទ្ធផល ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
មុនឡើងមកកាន់វគ្គនេះ ឥណ្ឌូនេស៊ីជាក្រុមលេខ១ក្នុងពូល A និងបានទម្លាក់មីយ៉ាន់ម៉ា ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤។ ចំណែកវៀតណាម ទម្លាក់ថៃ។ ក្នុងការប្រកួតយកលេខ៣ ថៃឈ្នះមីយ៉ាន់ម៉ា ៣ទល់នឹង០។
នេះជាលើកទី២ហើយដែលម្ចាស់ផ្ទះឥណ្ឌូនេស៊ីក្លាយជាជើងឯក។ សម្រាប់កម្ពុជាវិញបានធ្លាក់តាំងពីវគ្គចែកពូល៕