
ទ័ពបង្គ្រប់កូតាបរទេសដោយអតីតកីឡាករគិរីវង់ម្នាក់
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានសម្រេចផ្ទេរយកខ្សែបម្រើ Reiya Kinoshita ដើម្បីបំពេញកូតាកីឡាកររបរទេសរបស់ខ្លួនសម្រាប់រដូវកាល២០២២។
Kinoshita ជាកីឡាករជនជាតិជប៉ុន ធ្លាប់លេងគិរីវង់សុខសែនជ័យរដូវកាល២០២១។
គេជាកីឡាករកូតាបរទេសទី៥នៅ Tiffy Army បន្ទាប់ពីខ្សែប្រយុទ្ធកូឌីវ័រ Ibrahim Abou Dicko, ខ្សែការពារអេហ្ស៊ីប Elsayed Mahmoud, ខ្សែបម្រើជប៉ុន Yuta Kikuchi និងខ្សែប្រយុទ្ធជប៉ុន Takumu Nishihara។
រដូវកាល២០២១ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បញ្ចប់នៅលេខ៧ លីគកំពូល។ រដូវកាលថ្មី ពួកគេត្រូវទទួលស្វាគមន៍ភ្នំពេញក្រោន នៅថ្ងៃបើកឆាក ថ្ងៃសៅរ៍ ទី០៥ ខែមីនា៕