Wenger រិះគន់ Fabinho រឿងធ្វើពុត បណ្ដាលឲ្យ Sanchez បានកាតក្រហម
អតីតអ្នកចាត់ការ Arsenal លោក Arsene Wenger ជឿជាក់ថា ការធ្វើពុតរបស់ Fabinho ជាកត្តាមួយដែលធ្វើឲ្យ Alexis Sanchez ទទួលបានកាតក្រហម។
“Fabinho ធ្វើពុតទេ។ គាត់ពិតជាមានបំណង។ បើ Suarez ទាត់ជើងគេមែននោះ ស្ថានភាពប៉ុណ្ណឹង គេសមតែងើបឡើងវិញបាន ភ្លាមៗ។” នេះជាការថ្លែងរបស់លោក Wenger។
ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រវាង Liverpool និង Inter Milan កីឡាករ Alexis Sanchez ទទួលបានកាតលឿងជាលើកទី២ បន្ទាប់ពីប៉ះទង្គិចជាមួយ Fabinho។ ពេលនោះ Sanchez បានលូកជើងទាត់បាល់ ហើយដកមិនទាន់ក៏ទៅបុក ជើងរបស់ Fabinho។
ការដក Sanchez ធ្វើឲ្យការប្រកួតប្រែប្រួល។ នេះជាការរៀបរាប់ពីសារព័ត៌មាន beIN SPORTS។
ទោះចាញ់ Inter Milan ០ទល់នឹង១ ដែលរកគ្រាប់បាល់ដោយ Lautaro Martinez ក្រុមហង្សក្រហម Liverpool នៅតែអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយឈ្នះសរុបទាំង២ជើង ២ទល់នឹង១៕