មិនទាន់បានលេងផង ! វិសាខា និងខ្សែបម្រើអង់គ្លេស Machell ចែកផ្លូវគ្នាបាត់
ពិតជាភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីក្លិបបាល់ទាត់ វិសាខា បានប្រកាសចែកផ្លូវជាមួយខ្សែបម្រើអង់គ្លេស Charlie Machell ទាំងដែលមិនទាន់បានចូលផ្លូវការសូម្បី១ប្រកួត ។ ក្លិបកីឡាបាល់ទាត់ វិសាខា បានប្រកាសលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃនេះថា ពួកយើងបានសម្រេចចិត្ដដ៏លំបាកបំផុត ក្នុងការបញ្ចប់កិច្ចសន្យាជាមួយកីឡាករសញ្ជាតិអង់គ្លេស Charlie Machell បន្ទាប់ពីមានការព្រមព្រៀងគ្នា ។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាដំបូង នៅឆ្នាំ ២០១៩ ជាមួយ ព្រះខ័នរាជស្វាយរៀង ហើយបានជួយក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា ។ ឆ្នាំ ២០២០ រូបគេបានផ្លាស់ទៅក្លិប Hougang United ខណៈ រដូវកាល ២០២១ ក៏វិលមកចូលរួមជាមួយ វិសាខា ។
ការមកដល់ វិសាខា រូបគេមិនទាន់ចូលលេងផ្លូវការនៅឡើយទេ ដោយសារ វិសាខា ទើបលេងបាន១ប្រកួតតែប៉ុណ្ណោះ ហើយលីគក៏ផ្អាករហូតមក ៕