សោកស្តាយ! វេស្ទើនភ្នំពេញដកខ្លួនពីលីគកម្ពុជាដោយសារខ្វះដៃគូឧបត្ថម្ភ និងមានវិបត្តិហិរញ្ញវត្ថុ
ក្លឹបបាល់ទាត់វេស្ទើនបានប្រកាសដកខ្លួនចេញពីលីគកំពូលកម្ពុជានាដូវកាលក្រោយ ដោយសារតែខ្វះដៃគូឧបត្ថម្ភ និងមានវិបត្តិហិរញ្ញវត្ថុ។ ការប្រកាសដកខ្លួននេះ ដោយសារក្លឹបគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់ប្រាក់បៀវត្សសមរម្យ ដល់កីឡាករល្អៗ។
យ៉ាងណាក្តី ក្លឹបបាល់ទាត់វេស្ទើនរង់ចាំទទួលដៃពីរប្រសិនបើមានដៃគូណាចង់បង្កើតក្លឹបនេះឡើងវិញ ដូលលេងលីគរដូវកាលក្រោយៗទៀត។ គួរឲ្យដឹងថា រដូវកាលមុនវេស្ទើនទទួលបានត្រឹម១ពិន្ទុប៉ុណ្ណោះ ក្នុងតារាងលីគកំពូលកម្ពុជា ដោយចាញ់២១ និងស្មើ១ប្រកួតជាមួយក្លឹបក្រសួងការពារជាតិនៅក្នុងដីខ្លួនឯង៕
រូបភាព៖ CNCC