
ប្រធានក្រុម Paul Pogba ស៊ុត២គ្រាប់ឲ្យ Man UTD ស៊ី Young Boy ៣-០ ខណៈ Man City ភ្លាត់ចាញ់ Lyon ក្នុងដី ២-១ (មានវីដេអូ)
Manchester United បានចាប់ផ្តើមការប្រកួតរបស់បានយ៉ាងល្អបន្ទាប់ពីយកឈ្នះលើម្ចាស់ផ្ទះ Young Boys Bern ក្របខណ្ឌ Champions League ដោយលទ្ធផល៣ទល់នឹង០។
ខ្សែបម្រើ Paul Pogba ដែលជាប្រធានក្រុមបានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅនាទីទី៣៥ មុនទាត់១១ម៉ែត្របន្ថែមទៀតនៅនាទីទី៤៤ ហើយថែមទាំងបានបញ្ជូនឲ្យមិត្តរួមជាតិ Anthony Martial ស៊ុតបាន១គ្រាប់ទៀតនៅនាទីទី៦៦។
ដោយឡែកក្រុម Manchester City បានចាប់ផ្ដើមយុទ្ធនាការ Champions League មិនបានល្អឡើយ ដោយចាញ់ Lyon ១-២ ក្នុងផ្ទះខ្លួនឯង ក្នុងពូល F ដែលគ្មានអ្នកចាត់ការ Pep Guardiola នៅឈរបញ្ជាក្នុងតំបន់បច្ចេកទេសដោយសារជាប់បម្រាម។
Maxwel Cornet បើកការនាំមុខឱ្យ Lyon ក្នុងនាទី២៦ ហើយ២នាទីមុនចប់វគ្គទី១ប្រធានក្រុមភ្ញៀវ Nabil Fekir ក៏ស៊ុតពីចម្ងាយបន្ថែម១គ្រាប់ទៀត មុនពេលដែល Bernardo Silva រកបាន១គ្រាប់វិញសម្រាប់ Man City។
គួរឲ្យដឹងថា បរាជ័យនេះធ្វើឱ្យ Man City ក្លាយជាក្រុមរបស់អង់គ្លេសទី១ដែលចាញ់៤ប្រកួតជាប់ៗគ្នាក្នុងពានរង្វាន់ UEFA Champions League។
ទស្សនាវីដេអូហាយឡាយ៖