
រឿង សោភណ្ឌ័ ថាបើខ្លាច កងមឿងឆាង មិនធ្វើជាអ្នកប្រដាល់ទេ
ក្រោយមានអ្នកគាំទ្ររិះគន់ថាមិនហ៊ានប្រកួតជាមួយ កងមឿងឆាង អ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ បានបញ្ជាក់តាមការឡាយវិឌីអូថារូបគេមិនបានខ្លាចកីឡាករថៃ កងមឿងឆាង ដូចការការរិះគន់របស់អ្នកគាំទ្រនោះទេ បើរូបគេខ្លាចពិតមែននឹងមិនធ្វើជាអ្នកប្រដាល់ឡើយ ។
ម្ចាស់ខ្សែក្រវាត់៨គ្រឿងបានរៀបរាប់ថា រូបលោកធ្លាប់បានលើកឡើងថាការប៉ះជាមួយ កងមឿងឆាង គឺពិបាកដោយសារគេខ្ពស់ហើយល្អទាត់ ប៉ុន្តែបើនិយាយថាខ្លាចគឺមិនមាននោះទេ ហើយបើដៃជា១០០ភាគរយជួបកងមឿងឆាងពេលណាក៏បានដែរ ។ រូបលោកបន្ថែមថា ការឡើងសង្វៀនសម្រាប់លោកគឺត្រូវបញ្ចេញអោយអស់ពីសមត្ថភាព មិនមែនវ៉ៃយកតែលុយនោះទេ ដូចនេះហើយរូបគេត្រូវតែរៀបចំខ្លួនអោយបានល្អ មុនឡើងប្រកួតទាំងការហ្វឹកហាត់ និង សុខភាពរាង្គកាយផងដែរ ។

រឿង សោភ័ណ្ឌ ប្រកួតជាមួយ កង មឿងឆាង
សូមបញ្ជាក់ថា អ្នកប្រដាល់ថៃ កងមឿងឆាង ធ្លាប់ចាញ់កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ តកាលពី ថ្ងៃទី ១១ ខែសីហា ២០១៨ ក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុន ហើយអ្នកទាំងពីរបានខកខានក្នុងជួបគ្នាម្តងទៀតជាច្រើនដងរួចមកហើយ ដោយសារបញ្ហាផ្សេងៗ ៕