ហ៊ីម គឹមរៀង ចង់ប្រកួតសងសឹក ខាំ ខ្លានាង ឲ្យបងប្រុសរបស់ខ្លួន
វាគឺជារឿងដ៏ភ្ញាក់ផ្អើលមួយ នៅពេលដែលក្រុមការងារ MSR SPORT បានសួរទៅ ហ៊ីម គឹមរៀង ដែលត្រូវជាប្អូនប្រុសរបស់ ហ៊ីម សេរី មានបំណងចង់ប្រកួតសងសឹកជាមួយអ្នកប្រដាល់គុនខ្មែរ ខាំ ខ្លានាង។
ប្អូនប្រុសរបស់ ហ៊ីម សេរី រូបនេះបាននិយាយប្រាប់ថា៖ បើម្ចាស់កម្មវិធីចាប់ឈ្មោះអោយរូបគេប្រកួតជាមួយ ខាំ ខ្លានាង ច្បាស់ណាស់គឺហ៊ានប្រកួត ដោយរូបគេមិនញញើតនិងអ្នកប្រដាល់ រ៉ាហាប់ស្វាយប៉ាកនេះឡើយ ហើយក៏មានបំណងចង់សងសឹកអោយបងប្រុសរបស់គេ ទោះបីជា៣ប្រកួតចុងក្រោយ បងប្រុស ហ៊ីម សេរី របស់គេប្រកួតចាញ់ ខាំ ខ្លានាង ទាំង៣ដងក៏ពិតមែន។ ចំណែកឯ ខាំ ខ្លានាង វិញ ក៏បាននិយាយប្រាប់ MSR SPORT យ៉ាងខ្លីថា៖ បើ ហ៊ីម គឹមរៀង ចង់ប្រកួតជាមួយខ្លួន គឺស្វាគមន៍ជានិច្ច។
គួរបញ្ជាក់ថា ក្រោយពីប្រកួតចុងក្រោយជាមួយនិង ខាំ ខ្លានាង បានធ្វើឲ្យ ហ៊ីម សេរី មានរបួសបែកយ៉ាងធំ បានធ្វើឲ្យអ្នកទាំងពីរខកខានជួបគ្នាដណ្តើមលុយលានក្នុងកម្មវិធីមួយ ហើយត្រូវជំនួសដោយគូផ្សេង៕