សិស្សលោកគ្រូ សួង បញ្ញា វិលមកក្លិបវិញហើយ នឹងមានឈ្មោះប្រកួតនៅ TV លើកដំបូង
សិស្សរបស់លោកគ្រូ សួង បញ្ញា បានវិលត្រលប់មកហ្វឹកហាត់នៅក្លិប អភិរក្សគុនខ្មែររុងរឿង វិញហើយ បន្ទាប់ពីបានទទួលដំណឹងល្អថាក្លិបរបស់ពួកគេនឹងទទួលលិខិតបើកផ្លូវការពីសហព័ន្ធប្រដាល់គុនខ្មែរ ឆាប់ៗនេះ ។
លោកគ្រូ សួង បញ្ញា បានប្រាប់ MSR SPORT ថា ថ្ងៃនេះកូនសិស្សរបស់លោកបានមកហាត់នៅក្លិបវិញបណ្តើរៗហើយ បន្ទាប់ពីពួកគេចាកចេញដោយសារមិនបានប្រកួត ។
អតីតអ្នកប្រដាល់ រូបនេះបន្ថែមថា សហព័ន្ធនឹងចុះត្រួតពិនិត្យក្លិបលោក នៅថ្ងៃអាទិត្យ នេះដើម្បីផ្តល់ការអនុញ្ញាតចូលក្លិបបញ្ជីសហព័ន្ធគុនខ្មែរ ។ លោក បន្តបន្ទាប់ពីលោក ទទួលបានលិខិតពីសហព័ន្ធ រួចកូនសិស្ស លោកនឹងអាចចេញប្រកួតតាមស្ថានីយ៍ បាន ។
បញ្ញា ឆារ៉ាវ៉ាន់ ដែលជាកូនសិស្សលោក នឹងប្រកួតនៅសង្វៀន ថោន នៅថ្ងៃទី ០៦ នេះ ដោយប្រើឈ្មោះក្លិប បុរីរាជសីហ៍ ជាមុនសិន ។
សូមបញ្ជាក់ថា កិ្លបប្រដាល់ អភិរក្សគុនខ្មែររុងរឿង របស់លោកគ្រូ សួង បញ្ញា បានបង្កើតឡើងរយ:ពេល៧ខែ ប៉ុន្តែមិនបានលិខិតបើកផ្លូវការពីសហព័ន្ធ ទើបកូនសិស្សរបស់លោកដែលមាន ១១ នាក់មិនបានប្រកួតសោះតាម សង្វៀន របស់ ទូរទស្សន៍ ៕