ក្លិបបាល់ទាត់ ISI Dangkor Senchey FC តែងតាំងនាយកបច្ចេកទេសកាន់អាជ្ញាប័ណ្ណ AFC “A” License
ក្លិបបាល់ទាត់ ISI Dangkor Senchey FC បានប្រកាសអំពីការតែងតាំងលោក លោក សាប៊ូន វិនតា ជានាយកបច្ចេកទេសរបស់ក្លិបចាប់ពីពេលនេះតទៅ ដើម្បីអភិវឌ្ឍន៍ក្លិបឈានទៅមុខមួយកម្រិតទៀត។ លោក សាប៊ូន វិនតា ធ្លាប់ជាគ្រូបង្វឹកក្រុមបាល់ទាត់ Victory ប៉ោយប៉ែត និងក្រុមជម្រើសខេត្ត បន្ទាយមានជ័យ អធិរាជភ្នំស្វាយ មុនមកមកកាន់តួនាទីនៅសាលាបាល់ទាត់បាទីនឹងរៀង ផ្នែកបាល់ទាត់ច្រើនកម្រិត ។
បច្ចុប្បន្នលោកជាគ្រូបង្ហាត់កំពុងកាន់អាជ្ញាប័ណ្ណ AFC “A” License និងជាគ្រូបង្ហាត់មួយរូបដែលមានបទពិសោធន៍ការងារច្រើនជាមួយក្រុមយុវជនជម្រើសជាតិគ្រប់កម្រិតអាយុ (U14 ដល់ U19) និងក្រុមជម្រើសឈុតធំផងដែរ ។
សូមបញ្ជាក់ថា ក្លិប ISI Dangkor Senchey FC ជាក្លិបដែលបានរៀងចំយ៉ាងល្អ និងមានឈុតយុវជន ដោយទើបបានចូលរួមប្រកួតពានរង្វាន់លីគលំដាប់ទី២ ដែលមានគោលដៅឡើងមកលីគកំពូល ប៉ុន្តែរដូវកាលមុនធ្លាក់ត្រឹមវគ្គ Play Off ដោយចាញ់ក្រុម ភ្នំពេញក្រោន U-21 ក្នុងលទ្ធផល ១ ទល់ ០ ៕