អ្នកចាំទី នុន ណាត បង្ហើរសារមួយឃ្លាមុនការប្រកាសបញ្ជីចុងក្រោយ U23 ទៅស៊ីហ្គេម
អ្នកចាំទីអង្គរថាយហ្គឺរ នុន ណាត បានសរសេរថា “៖ខ្ញុំមកទីនេះដោយសង្ឃឹម និងឆន្ទៈ ប្រឹងអស់ពីលទ្ធភាព ទោះបរាជ័យក៏មិនបាក់ទឹកចិត្ត ❤️🥰
#ឆ្នាំក្រោយនឹងប្ដេជ្ញាពាក់អាវនេះម្ដងទៀត 🙏។”
ការថ្លែងបែបនេះហាក់ជាសញ្ញាដែលគេដឹងថា អាចនឹងត្រូវបានកាត់ចោលពីបញ្ជីចុងក្រោយ U23 ទៅស៊ីហ្គេម ក្នុងប្រទេសវៀតណាម។
គួរដឹងដែរថា នុន ណាត ស្ថិតក្នុងចំណោមបេក្ខជន២៦នាក់ និងអ្នកចាំទី៣នាក់ ត្រៀមទៅស៊ីហ្គេម ២០២១។ កីឡាករ៦នាក់នឹងត្រូវកាត់ចេញពីបញ្ជី ដោយទុកតែ២០នាក់ប៉ុណ្ណោះទៅហាណូយ។
ជម្រើសជាតិ U23 កម្ពុជានឹងចាកចេញទៅវៀតណាម ថ្ងៃពុធ ទី០៤ ខែឧសភា៕