ឈ្នះ Chelsea មែន តែ Richarlison ប្រឈមពិន័យពីសហព័ន្ធ
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានពិចារណាដាក់ពិន័យលើខ្សែប្រយុទ្ធ Richarlison ចំពោះការអបអរដោយកាន់ផ្សែងក្នុងទីលាន។
ហេតុការណ៍នេះកើតឡើងពេលគេអបអរគ្រាប់ជ័យជម្នះ១ទល់នឹង០លើ Chelsea ក្នុងការប្រកួត Premier League ដែលពេលនោះគេបានចាប់កាន់ផ្សែងដែលអ្នកគាំទ្រគប់ចូល។
កីឡាករជម្រើសជាតិប្រេស៊ីលអាចនឹងរកពិន័យ៣ប្រកួត ប្រសិនបើរកឃើញកំហុស។ យ៉ាងណា អ្នកនាំពាក្យ Everton ទទូចថា គេគ្រាន់តែព្យាយាមយកផ្សែងភ្លើងនោះចេញពីទីលានវិញប៉ុណ្ណោះ។
ដោយឡែក ជ័យជម្នះលើ Chelsea បន្តក្ដីសង្ឃឹមរបស់ Everton ក្នុងការគេចចេញពីតំបន់កាត់ចោល ដោយបច្ចុប្បន្នពួកគេមាន៣២ពិន្ទុពីការប្រកួត៣៣លើក ក្រោម Leeds និង Burnley ដែលមាន៣៤ពិន្ទុ តែលេងច្រើនជាងមួយប្រកួត៕