
ទោះមិនជាប់លេងWorld Cup តែពលរដ្ឋអាមេរិកទិញសំបុត្រទៅមើលបាល់នៅរុស្ស៊ី ច្រើនលំដាប់ទី២
គ្រាន់តែរយៈពេល ៧ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក world Cup នៅប្រទេសរុស្ស៊ី សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបង្ហាញស្ថិតិបញ្ជាក់ថា មានសំបុត្រចំនួន 2,403,116 សន្លឹក ត្រូវបានលក់ចេញ ទៅដល់អ្នកគាំទ្រ នៅទូទាំងពិភពលោក។ សូមបញ្ជាក់ថា សំបុត្រចូលមើលការប្រកួតបាល់ទាត់ នៅកីឡដ្ឋាននានា ក្នុងប្រទេសរុស្ស៊ី បានចាប់ផ្តើមលក់តាំងពីខែកញ្ញា ឆ្នាំ ២០១៧។
តាម FIFA អ្នកគាំទ្រដែលទិញសំបុត្រមើលការប្រកួត World Cup ច្រើនជាងគេ រួមមាន៖
- ពលរដ្ឋរុស្ស៊ី 871,797 សន្លឹក
- ពលរដ្ឋអាមេរិក 88,825 សន្លឹក
- ពលរដ្ឋប្រេស៊ីល 72,512 សន្លឹក
- ពលរដ្ឋកូឡុំប៊ី 65,234 សន្លឹក
- អាល្លឺម៉ង់ 62,541 សន្លឹក
- ពលរដ្ឋម៉ិកស៊ិក 60,302 សន្លឹក
- ពលរដ្ឋអាហ្សង់ទីន 54,031 សន្លឹក
- ពលរដ្ឋប៉េរ៉ូ 43,583 សន្លឹក
- ពលរដ្ឋចិន 40,251 សន្លឹក
- ពលរដ្ឋអូស្ត្រាលី 36,359 សន្លឹក
- និងពលរដ្ឋអង់គ្លេស 32,362 សន្លឹក
និងមានពលរដ្ឋប្រទេសផ្សេងទៀត ប៉ុន្តែមិនច្រើនដូចទាំង ១១ប្រទេសនេះ។ ហើយការលក់សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោក នៅតែបន្តធ្វើរហូតដល់ថ្ងៃទី ១៥ខែកក្កដា ឆ្នាំ ២០១៨ ដែលជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ៕
សំបុត្រលក់មាននៅ៖ www.fifa.com/tickets