
CR7 ទិញនាវាកម្សាន្ដតម្លៃ៥លានផោនជិះអបអរជើងឯក Serie A
Cristiano Ronaldo បានអបអរការឈ្នះជើងឯក Serie A រដូវកាល២០១៩/២០២០ ដោយទិញនាវាកម្សាន្ដដ៏ប្រណីតថ្មីមួយដែលមានតម្លៃ៥,៥លានផោន ប្រវែង២៧ម៉ែត្រ។ តារាព័រទុយហ្កាល់បានដើរតួយ៉ាងសំខាន់នៅ Juventus ដែលបានឈ្នះលីគកំពូលអ៊ីតាលី បន្តបន្ទាប់ជាលើកទី៩។
នាវាដ៏ទំនើបនេះមានកាប៊ីនចំនួន ៥, បន្ទប់ទឹក៦, កន្លែងសម្រាកលំហែចំនួន២ដ៏ទូលាយ, បន្ទប់បរិភោគអាហារ, ផ្ទះបាយបែបទំនើប និងបង្អួចកម្ពស់ខ្ពស់ឃើញនូវទេសភាពមាត់សមុទ្រយ៉ាងស្រស់ស្អាត។
Ronaldo បានជិះទូកថ្មី ៥,៥លានផោនជាលើកដំបូងរបស់គេនៅតាមបណ្តោយឆ្នេរ Celle Ligure ជាមួយដៃគូនាង Georgina Rodriguezដែលបានចែករំលែករូបភាពដ៏រីករាយជាមួយគ្រួសារ ហើយបានបង្ហោះនៅលើ Instagram។
បុរសវ័យ ៣៤ ឆ្នាំដែលទទួលបានប្រាក់ឈ្នួល២៨លានផោនក្នុងមួយឆ្នាំពី Juventus ធ្លាប់ជួលនាវាអាហ្វ្រិកជិះ តែឥឡូវនេះគេមានកម្មសិទ្ធិផ្ទាល់ខ្លួនហើយ។
អតីតតារាឆ្នើម Manchester United និង Real Madrid រកបាន៣១គ្រាប់ក្នុងការប្រកួតលីគចំនួន ៣៣លើកសម្រាប់ Juventus នៅរដូវកាលនេះ៕