គិតត្រឹមពេលនេះ Man UTD ចែកផ្លូវកីឡាករអស់៥នាក់ហើយ
ក្រោយការចាកចេញរបស់ Matic, Grant, Cavani និង Pogba មក Manchester United ក៏បានប្រកាសថា Jesse Lingard នឹងចេញពី Old Trafford នាដំណាច់ខែមិថុនា នេះដែរ។
ចំណង២០ឆ្នាំរវាង Lingard និងបិសាចក្រហមនឹងឈានដល់ទីបញ្ចប់ ហើយគេនឹងចេញដោយឥតតម្លៃខ្លួន ក្រោយមិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការថ្មី លោក Erik Ten Hag។
បើតាមសារព័ត៌មានពីអង់គ្លេស គេទំនងចូលរួមជាមួយ Newcastle ដែលជាក្លិបបានទាក់ទងគេតាំងពីខែមករាម្ល៉េះ។ កាលណោះ Lingard ពិតជាចង់ចេញ តែ Man UTD បែរជាទុកនៅកៅអីបម្រុង៕