អាហ្សង់ទីនលើកពាន Finalissima 2022
Lionel Messi និង Angel di Maria ដើរតួយ៉ាងសំខាន់ ខណៈអាហ្សង់ទីន បានផ្ដួលអ៊ីតាលីដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ Finalissima នៅកីឡដ្ឋាន Wembley ដែលពាននេះសម្រាប់ក្រុមជើងឯកអឺរ៉ុប និងអាមេរិកខាងត្បូង។
Lionel Messi ជាអ្នក assist ឲ្យ Lautaro Martinez គ្រាប់ទី១ និង Paulo Dybala គ្រាប់ទី៣ ខណៈ Martinez បញ្ជូនឲ្យ Angel Di Maria សម្រេចគ្រាប់ទី២។
នេះជាការប្រកួតឆ្លងទ្វីបសាជាថ្មីដែលពីមុនមានពានមួយឈ្មោះថា Franchi Cup កាលឆ្នាំ១៩៨៥ ដែលបារាំងបានឈ្នះអ៊ុយរុយហ្គាយ ហើយឆ្នាំ ១៩៩៣ អាហ្សង់ទីន ផ្ដួលដាណឺម៉ាក ដោយបាល់ប៉េណាល់ទី៕