បាល់ទាត់លីហ្គកំពូលកម្ពុជានិងពានរង្វាន់ផ្សេងៗអាចត្រលប់មកវិញហើយ
ការប្រកួតពានរង្វាន់បាល់ទាត់លីហ្គកំពូលកម្ពុជា រួមទាំងសកម្មភាពកីឡាផ្សេងៗអាចចាប់ដំណើរការឡើងនៅអំឡុងខែ មិថុនា ខាងមុខ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជម្រាបជូន ក្រសួងអបរំ យុវជន និង កីឡា គណៈកម្មាធីការជាតិអូឡាំពិក និងសហព័ន្ធកីឡាជាតិ ដោយយោងតាមចំណារឯកភាពរបស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះ ថ្ងៃទី ២១ ឧសភាព ក្រោយក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកិច្ចប្រជំុរួច ។
ក្នុងការបើកអោយមានសកម្មភាពកីឡាត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចនៅក្នុងលិខិតប្រកាសខាងក្រោម៖