
អតីតកីឡាករជម្រើសជាតិហ្វូតសាលកម្ពុជាមួយរូបជួបគ្រោះថ្នាក់ចរាចរណ៍
លោក ហ៊ល សុភ័ក្ត្រ អ្នកចាត់ការក្រុមបាល់ទាត់ដោនថោន បានអំពាវនាវរកជំនួយឈាមដើម្បីជួយដល់កីឡាករ ហេង សុខលី ដែលបានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍នៅរាត្រីថ្ងៃចន្ទ ទី១២ ខែធ្នូ។ នេះបើតាមការចុះផ្សាយពីប្រភពព័ត៌មានក្នុងស្រុកមួយ។
ហេង សុខលី ក៏ជាអតីតកីឡាករនៅលីគកំពូលដោយធ្លាប់លេងនៅភុជង្គនាគ, ភ្នំពេញក្រោន និងបៀលប្រាយយូណាយធីត។ គេក៏ធ្លាប់ជាប់ជម្រើសជាតិហ្វូតសាលផងដែរ។
បើតាមាការស៊ែរ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្ដព្រុសមួយគ្រឿងដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង និងបុកហេង សុខលី តែម្ដង។ បច្ចុប្បន្នគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕